(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

២៖ ឥណ្ឌាបន្តរកឃើញអ្នកឆ្លង COVID-19 រាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ ក្នុងពេល១ថ្ងៃ!

៣៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងណែនាំពាក់ព័ន្ធបច្ចុប្បន្នភាពជំងឺកូវីដ១៩

៤៖ ពលរដ្ឋវៀតណាម ២៤នាក់ទើបត្រឡប់មកពីរុស្ស៊ី មានផ្ទុកជំងឺ COVID-19

៥៖ សម្តេចតេជោ ណែនាំអាជ្ញាធរពិនិត្យភោជនីយដ្ឋាន បើមិនអនុវត្តន៍វិធានអនាម័យប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវផ្អាកបណ្តោះអាសន្ន

៦៖ អគ្គលេខាធិការ UN៖ «មនុស្សលោកហាក់មិនបានត្រៀមខ្លួនសោះតែម្តង សម្រាប់ COVID-19 និងខ្វះសាមគ្គីភាពដើម្បីដោះស្រាយវិបត្តិ»

៧៖ សម្តេចតេជោ ហ៊ុន សែន៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍មិនត្រូវដកថយនោះទេ

៨៖ លោក ដូណាល់ ត្រាំ មិនចង់និយាយជាមួយលោក ស៊ី ជិនពីង នៅពេលនេះទេ និងអាចផ្តាច់ទំនាក់ទំនងជាមួយចិន ដោយទម្លាក់កំហុសទាំងអស់លើចិនពាក់ព័ន្ធ COVID-19

៩៖ សម្ដេចក្រឡាហោម ស ខេង៖ គ្មានការពន្យារពេល ឬផ្អាកការរឹតបន្ដឹងច្បាប់ចរាចរណ៍នោះឡើយ

១០៖ គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ»

១១៖ សហរដ្ឋអាមេរិក ចេញសារព្រមានពីជំងឺកុមារដ៏កម្រមួយ ពាក់ព័ន្ធនឹង COVID-19

១២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការព្រាងច្បាប់ប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការព្រាងច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម មិនមែនបំពេញចិត្តអង្គភាពណានោះទេ

១៣៖ ប្រទេសប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 រហូតដល់ជិត ១៤,០០០នាក់ក្នុង១ថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន!

១៤៖ គណៈរដ្ឋមន្ត្រី សម្រេចអនុម័ត និងកែសម្រួលពាក្យពេជន៍៣ចំណុចលើ «សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ»

១៥៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក ម៉ាឌូរ៉ូ ចោទមេបក្សប្រឆាំងថា បានពិភាក្សាគំរោងចាប់ខ្លួន និងសម្លាប់លោក នៅក្នុងសេតវិមានលោក ដូណាល់ ត្រាំ

១៦៖ រដ្ឋមន្ត្រីការពារជាតិ ក្រើនរំឮកថ្នាក់ដឹកនាំកងទ័ព ឱ្យបន្តចុះត្រួតពិនិត្យអង្គភាពខ្លួន ក្នុងដំណាក់កាល COVID-19

១៧៖ ចិន ចេញមុខការពារអ៉ីរ៉ង់ ដោយទាត់ចោលផែនការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក

១៨៖ ខួបឆ្នាំទី៦ ! Fresh News បន្តឈរជើងយ៉ាងរឹងមាំនៅលើសមរភូមិព័ត៌មាន

១៩៖ ប្រធានសភាអាមេរិកអះអាងថា ការស្តីបន្ទោសចិនគ្រាន់តែដើម្បី «បង្វែចំណាប់អារម្មណ៍» ពីកំហុសក្នុងការដោះស្រាយវិបត្តិ COVID-19 របស់លោក ដូណាល់ ត្រាំ ប៉ុណ្ណោះ!

២០៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន៖ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ មានតម្លៃធំជាង តម្លៃនៃការពិន័យអ្នកល្មើសច្បាប់ចរាចរណ៍, ឆ្នាំ២០១៩ កម្ពុជាខាតបង់ប្រាក់ជាង៣០០លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍

២១៖ EU បញ្ជាក់ថាប្រទេសទាំងអស់ត្រូវតែមានឱកាសស្មើគ្នាដើម្បីទទួលបានវ៉ាក់សាំង COVID-19 បន្ទាប់ពីក្រុមហ៊ុនវ៉ាក់សាំងធំមួយនៅបារាំងចង់ផ្តល់សិទ្ធិពិសេសឲ្យអាមេរិក

២២៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ១៤ថ្ងៃនេះ យានយន្ត ២២៣៨១គ្រឿង ត្រូវបានផាកពិន័យ

២៣៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៥លាននាក់ ស្លាប់ជាង ៣០ម៉ឺននាក់ និងជាសះស្បើយជាង ១.៧លាននាក់!

២៤៖ ប្រជាជនទីក្រុងវូហាន តម្រង់ជួររង់ចាំធ្វើតេស្តរក COVID-19 ចំពោះមុខការព្រួយបារម្ភពីរលកទី២ នៃការផ្ទុះជំងឺឆ្លង

២៥៖ ចិនរកឃើញអ្នកឆ្លង COVID-19 ៤នាក់ថ្មី ជាករណីឆ្លងក្នុងស្រុកផ្ទាល់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ

២៦៖ នាវិកអាមេរិក៥នាក់ធ្វើតេស្តឃើញវិជ្ជមាន COVID-19 ជាថ្មី នៅលើនាវាដឹកយន្តហោះចម្បាំងមួយគ្រឿង

* ព័ត៌មានសំខាន់ៗពីសិល្បៈកំសាន្ត កីឡា ជាតិ-អន្តរជាតិ (Entertainment and Sport)

០១៖ ជ័យលាភីលេខ២ «ធីតាឯកសង្ក្រាន្ត២០២០» កញ្ញា ប៊ុន្លឿម ពេជម្នី នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

០២៖ តារាកូរ៉េម្នាក់ទៀតហើយ បានទទួលមរណភាពទាំងវ័យក្មេង!

០៣៖ សត្វ «កេងកង » ជាសត្វមានស្នេហ៍ស្មោះស័្មគ្រ ចំពោះគ្នា ស្ទើរមិនគួរឲ្យជឿ

០៤៖ ព្រោះតែបញ្ហាកូវីដ១៩ ក្រុម K-POP បុរស NCT 127 ពន្យារពេលចូលរួម

០៥៖ ឥណ្ឌាផ្ញើការផ្ដល់កម្លាំងចិត្តជូនកម្ពុជា និងពិភពលោក

០៦៖ ក្រុមហ៊ុនវិមានរចនាប្រេនកូនខ្មែរលំដាប់ផ្កាយប្រាំ(ថ្មី)

០៧៖ IOC ត្រៀមចំណាយទឹកបា្រក់ ៨០០លានដុល្លារសម្រាប់ការខកខាន Tokyo Olympic 2020

០៨៖ រូបសំណាកឆ្កែដែលបានជួយសង្រ្គោះជីវិតមនុស្សពេលរញ្ជួយដីនៅតំបន់វិនឈ័ន

០៩៖ លទ្ធផលនៃការសិក្សាថ្មីរបស់ NASA បង្ហាញថា ភពអង្គារអាចមានសំណើម

១០៖ ជនជាតិប្រេស៊ីលផ្ទុះការតវ៉ាឡើងទៅលើការកើនឡើងនូវអត្រាមរណភាពរបស់គិលានុបដ្ឋាយិកា

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com