(ហ្សាកាតា)៖ យោងតាមរបាយការណ៍ បឋមពីអាជ្ញាធរ បានឲ្យដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស ៣នាក់ បានស្លាប់និងជា ច្រើននាក់ បានរងរបួស នៅក្នុងករណីបំផ្ទុះគ្រាប់បែក និង​ការ​បាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើង នៅកណ្ដាលទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅមុននេះបន្ដិចថា មានករណីផ្ទុះគ្រាប់បែក ជាច្រើនកន្លែង នៅក្នុងនោះមាន នៅក្បែរ ប៉ុស្ដិ៍ប៉ូលិស ផ្សារទំនើប ហាងកាហ្វេ Starbucks និងនៅ ​ក្បែរអគារ​របស់អង្គការសហប្រជាជាតិ (UN) ហើយក្នុងចំណោម អ្នកស្លាប់នោះ មានម្នាក់ជា​ប៉ូលិស។

ប៉ូលិសបានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងមានគ្នាយ៉ាងហោចណាស់ ១០ទៅ១៥នាក់ បាននិង​កំពុងតែបាញ់ តបតជាមួយប៉ូលិស៕