(ភ្នំពេញ)៖ ​យោងតាមការលើកឡើងរបស់លោក ​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅលើ Facebook បាន​ឲ្យ​ដឹងថា នៅពេលនេះ​ក្រុមការងារ​បណ្ដាញ​សង្គម Facebook របស់​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុង​រៀបចំ​ការផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​ Facebook របស់លោក ដើម្បី​បង្ហាញ​ពី​សកម្មភាព​ផ្ទាល់ខ្លួន​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​។​

អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ការផ្សាយ​ផ្ទាល់​របស់លោក កឹម សុខា តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​នេះ គឺ​ដើម្បី​ផ្តល់ព័ត៌មាន​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ទាន់ពេលវេលា និង​បង្ហាញ​រាល់​សកម្មភាព​របស់លោក​ឲ្យ​ពួកគេ​បានដឹង៕

Advertising