(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ចូន បានចេញសេចក្តីជូនដំណឹង ដល់សាធារណជនទូទៅ ឲ្យបានជ្រាបថា យោងតាមសេចក្តីសម្រេចលេខ ០៦សសរ ចុះថ្ងៃទី១៣ ខែមករាឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការលុបចោលនូវកិច្ចព្រម​ព្រៀងសម្បទាន រវាងរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន អេហ្សិត ឌីស្រ្ទីប្យូហ្សិន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន ដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិចបានបញ្ជាក់ថា គ្រប់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ចូន និងអ្នកប្រើប្រាស់ផ្លូវ​ជាតិលេខ៤ ទាំង​​​អស់​ឲ្យបានជ្រាបថា រាល់ការប្រើប្រាស់ផ្លូវជាតិលេខ៤ ចាប់ពីថ្ងៃទី១៣ ខែមករា វេលាម៉ោង ១២:០០នាទីយប់តទៅ នឹងមិនតម្រូវឲ្យបង់ថ្លៃបន្ទុកប្រើប្រាស់ផ្លូវ ថ្នល់ នៅតាមបញ្ជា​បង់លុយ ដែល​មាន​​នៅ​តាមប​ណ្តាយផ្លូវជាតិលេខ៤ រាជធានីភ្នំពេញ-ព្រះសីហនុតទៅទៀតទេ៕