(ភ្នំពេញ)៖ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ អង្គភាពព័ត៌មាន Fresh News ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

តែយ៉ាងណាក៏ដោយសមត្ថកិច្ច បានគ្រប់គ្រងសភាពការណ៍ទាន់ពេល តែទំហំនៃការខូចខាតនោះ នៅមិនទាន់បានការបញ្ជាក់របស់សមត្ថកិច្ចនោះទេ៕