(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃ១៣ ខែមករា ឆ្នាំ២០១៦នេះ បានអំពាវនាវឱ្យថ្នាក់ដឹកនាំសកម្មជននិងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងអស់ រក្សានូវភាពថ្លៃថ្នូ សីលធម៌ខ្ពស់ ដោយមិនជេរប្រមាថ មិនប្រើរូបភាពប្រមាថ ក្នុងការបញ្ចេញមតិ បញ្ចេញយោបល់ ឬការរិះគន់បែបអសីលធម៌ តាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីស្វែងរកការផ្សះផ្សារជាតិនិងឯកភាពជាតិ នេះបើយោងតាមលិខិតអំពាវនាវរបស់ CNRP ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច។

សូមជំរាបថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ អង្គភាព Fresh News ក៏បានចេញផ្សាយនៅអត្តបទមួយផងដែរ ដោយបានរិះគន់​លើការបញ្ចេញមតិយោបល់ខ្វះសីលធម៌ និងភាពថ្លៃថ្នូររបស់យុជនមួយចំនួន។
សូមចុចអានអត្តបទ«មនោគមវិជ្ជានយោបាយប្រឆាំង នាំឲ្យយុវជនខ្មែរមួយចំនួនបាត់បង់សីលធម៌ និងភាពថ្លៃថ្នូរ»