(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីរាជការ សមត្ថកិច្ចក្រោមឱវាទ ចុះរៀបចំអនាម័យ សណ្តាប់ធ្នាប់ បរិស្ថាន ដើម្បីការពារទប់ស្កាត់នូវវីរុស COVID-19។

លោក គាត ហ៊ុល បានថ្លែងថា ក្នុងនាមអាជ្ញាធរក្រុង បានដឹកនាំសមត្ថកិច្ចអាជ្ញាធរមន្ដ្រីក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ក្នុងគោលបំណង ឲ្យមានសោភ័ណភាពសាថ្មីទ្បើងវិញ និងដើម្បីការពារនូវវីរុស COVID-19 ទោះបីប្រទេស ពុំមានអ្នកឆ្លងថ្មីក៏ដោយ ប៉ុន្ដែត្រូវតែប្រុងប្រយ័ត្នជានិច្ច។

លោក ក៏សូមអំពាវនាវដល់ពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ សាធារណៈ សូមមេត្តាជួយសហការគ្នា ជួយវិចខ្ចប់សំរាមចងដាក់ថង់ ឲ្យបានត្រឹមត្រូវដាក់ចូល ក្នងធុងសំរាម។ ព្រោះពេលដែលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឲ្យស្ទះប្រពន្ធលូបង្ហូរទឹក បើអាជ្ញាធរសំអាតហើយ បងប្អូនមិនចូលរួមសហការ ក៏វាមិនស្អាតដែរ។

ជាមួយគ្នានោះ អភិបាលក្រុងប៉ោយប៉ែត ផ្តាំផ្ញើដល់បងប្អូន ត្រូវយកចិត្តទុកដាក់ការបង្កបង្កើនផល ដំណាំកសិកម្មចិញ្ចឹមសត្វដាំ បន្លែគ្រប់មុខ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ៕