(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ បានចាត់ឲ្យក្រុមសង្គ្រោះ ៧១១ បន្ដយុទ្ធនាការលើកទី៣ នៃការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមអង្គភាព និងសាលាហ្វឹកហ្វឺនកងទ័ព ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។

ទីតាំងអង្គភាព និងសាលាហ្វឹកហ្វឺនកងទ័ពដែលក្រុមសង្គ្រោះ ៧១១ ចុះបាញ់ថ្នាំសម្លាប់មេរោគនេះរួមមាន៖

*ទី១៖ នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជ្រនិល)
*ទី២៖ នៅវិទ្យាស្ថានទ័ពជើងគោក
*ទី៣៖ នៅសាលាហ្វឹកហ្វឺនពលទាហានទី៣ (ភូមិភាគ៣)។

គួរជម្រាបថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ សរុបចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕