(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ តទៅ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ មានកម្មវិធីពិសេសផ្តល់ជូនទៅកាន់អតិថិជនដែលមកកាន់ផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ ទាំងអស់គ្នា។

កម្មវិធីនោះមានដូចជា៖

១៖ ថតរូបភ្លាមបានភ្លាម សម្រាប់អតិថិជនដែលមកផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ចាប់ពីម៉ោង ១០ព្រឹក ដល់ ៧យប់ ចាប់ពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០។ ការផ្តល់ជូននេះមានរហូតដល់អស់ពីស្តុក។

២៖ សម្រាប់ការទិញទំនិញចាប់ពី ២០០០០រៀល ឡើងទៅ អតិថិជននឹងទទួលបាន ផ្កាកូលាបមួយទងសម្រាប់អ្នកម្តាយជាទីស្រលាញ់ និងឱកាសបង្វិលកងឈ្នះរង្វាន់ភ្លាមៗ ដែលការផ្តល់ជូននេះមានរហូតដល់អស់ពីស្តុក (ចាប់ពីម៉ោង ១០ព្រឹក ដល់ ៧យប់)។ អតិថិជនក៏មានសិទ្ធដាក់វិក័យបត្រផ្សងសំណាង ចាប់រង្វាន់នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ម៉ោង ៣រសៀល។

រង្វាន់ផ្សងសំណាងមានដូចជា៖
*ទូរស័ព្ទ Huawei Y3II ចំនួន ២រង្វាន់
*ទូរស័ព្ទ Huawei Y7 Pro 1 ចំនួន១រង្វាន់
*ឆ្នាំងដាំបាយអគ្គិសនី ចំនួន ៣រង្វាន់
*ស៊ុបមាន់ប្រេន ចំនួន ៣រង្វាន់

ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ៖ 017 979 754 / 093 905 560 ឬគេហទំព័រ Facebook: SORYA Center Point ៕