(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News) 

១៖ សម្តេចតេជោ ក្រើនរំលឹកប្រជាពលរដ្ឋ កុំឱ្យធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ (ចុចអាន)

២៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)

៣៖ ក្រសួងសុខាភិបាល ចេញលិខិតព្រមាន «មន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន» ដែលហ៊ានយករថយន្តសង្គ្រោះដឹកអ្នករបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ និងយកតម្លៃព្យាបាលថ្លៃហួសហេតុ (ចុចអាន)

៤៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដំណឹងថា រថយន្ដ ផាសអេប និងម៉ូតូ ដែលមានបង្កាន់ដៃ ក្រោយធ្វើស្លាកលេខ តែមិនទាន់បានទទួលស្លាកលេខ នឹងមិនទទួលការផាកពិន័យឡើយ (ចុចអាន)

៥៖ រដ្ឋបាលខេត្តកំពត បង្ហាញវឌ្ឍនភាព និងសក្តានុពលក្នុងខេត្ត (ចុចអាន)

៦៖ មន្រ្តីខេត្តកំពត៖ ការផលិតអំបិលនៅខេត្តកំពតបន្ដដំណើរការធម្មតា, ៤ខែ ឆ្នាំ២០២០ ផលិតបានជាង២ម៉ឺនតោនសម្រាប់ផ្គត់ផ្គង់ទីផ្សារ (ចុចអាន)

៧៖ លោក ម៉ៃ តុលា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ករណីឃុបឃិតគ្នាកិបកេងលុយរាប់ម៉ឺនដុល្លារ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ចុចអាន)

៨៖ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ៖ ៧ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ យានយន្ដល្មើស ១៣,៩៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ (ចុចអាន)

៩៖ ទូតខ្មែរប្រចាំឥណ្ឌា៖ ឥណ្ឌាបន្តទិដ្ឋាការ និងឱ្យជនបរទេសដែលផុតកំណត់ស្នាក់នៅ៣០ថ្ងៃទៀត ដោយមិនគិតថ្លៃ ក្រោយស្នើសុំតាម Online (ចុចអាន)

១០៖ ក្នុងខែមេសា មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគជាង១លានដុល្លារ ដើម្បីទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង (ចុចអាន)

១១៖ ថ្ងៃនេះ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស១,៣១៣គ្រឿង ក្នុងនោះ មានម៉ូតូ៨៥១គ្រឿង និងរថយន្ត៤៦២គ្រឿង (ចុចអាន)

១២៖ ទូតបារាំងប្រចាំកម្ពុជា កោតសរសើររាជរដ្ឋាភិបាល លើការគ្រប់គ្រងករណីរាតត្បាតវីរុសកូវីដ១៩ និងផ្ដល់សេវាថែទាំអ្នកជំងឺគ្រប់សញ្ជាតិ បានយ៉ាងល្អប្រសើរ (ចុចអាន)

 

* ព័ត៌មានអន្តរជាតិ (World News)

១៖ កាសែតអាមេរិក៖ បក្សប្រឆាំងវេណេស៊ុយអេឡា ជួលក្រុមហ៊ុនមួយនៅអាមេរិក ២១៣លានដុល្លារ ឲ្យរៀបចំផែនការផ្តួលរំលំរបបដឹកនាំ ម៉ាឌូរ៉ូ (ចុចអាន)

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ ៣.៩១លាននាក់ ក្នុងនោះស្លាប់ជាង ២៧ម៉ឺននាក់ និងជាសះស្បើយជាង ១.៣លាននាក់! (ចុចអាន)

៣៖ ជប៉ុនសម្រេចអនុញ្ញាតឲ្យគ្រូពេទ្យប្រើប្រាស់ថ្នាំ Remdesivir ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ (ចុចអាន)

៤៖ ក្នុងមួយថ្ងៃប៉ុណ្ណោះឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត៤ពាន់នាក់ និងស្លាប់ជាង១០០នាក់ ធ្វើចំនួនសរុបកើនឡើងយ៉ាងគំហុក (ចុចអាន)

៥៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង អំពាវនាវឲ្យពិភពលោក បោះចោលការខ្វែងគំនិតគ្នា ហើយងាកមករួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីកម្ចាត់ COVID-19 (ចុចអាន)

៦៖ លោក ដូណាល់ ត្រាំ នៅតែជំរុញឲ្យបើកសេដ្ឋកិច្ចអាមេរិកឡើងវិញ ទោះបីអ្នកជំនាញព្រមានថា មនុស្សស្លាប់ដោយសារ COVID-19 នឹងកើនឡើង (ចុចអាន)

៧៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីទទួលស្គាល់ថា ឧបករណ៍ធ្វើតេស្តរក COVID-19 នៅក្នុងប្រទេសខ្លួន ជារឿយៗចេញលទ្ធផលខុស (ចុចអាន)

៨៖ រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្យាយាមបិទខ្ទប់ព័ត៌មាន COVID-19 ដើម្បីផលប្រយោជន៍នយោបាយ (ចុចអាន)

៩៖ ចិនចាប់ផ្តើមប្រកាសចាត់ទុកដែនដីទាំងអស់របស់ខ្លួនជា «តំបន់មានហានិភ័យទាបនៃការឆ្លងរាតត្បាត COVID-19» (ចុចអាន)

១០៖ កូរ៉េខាងជើងប្រកាសថ្កោលទោស សមយុទ្ធយោធារបស់កូរ៉េខាងត្បូង និងព្រមានឆ្លើយតបវិញ (ចុចអាន)

១១៖ មនុស្សស្លាប់កើនដល់១១នាក់ និងការភៀសខ្លួននៅតែបន្ត ជុំវិញតំបន់រោងចក្រគីមីឥណ្ឌា ដែលលេចធ្លាយហ្គាស (ចុចអាន)

១២៖ ផ្ទុះភាពអនាធិបតេយ្យក្នុងសភាទីក្រុងហុងកុង ដោយសារការបោះឆ្នោត គណៈកម្មាធិការសំខាន់មួយ (ចុចអាន)

១៣៖ សហរដ្ឋអាមេរិកសម្តែងក្តីព្រួយបារម្ភជាខ្លាំង ក្រោយហ្វីលីពីនបង្ខំបិទ ទូរទស្សន៍ល្បីបំផុតមួយក្នុងប្រទេស! (ចុចអាន)

១៤៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ១២នាក់ទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃ ស្ថិតក្នុងកម្រិតទាបដដែល (ចុចអាន)

១៥៖ លីប៊ីទាំងពីរភាគីនៅតែបន្តបាញ់ផ្លោងបង្ហូរឈាមគ្នា ទោះបីពិភពលោកទាំងមូល កំពុងភ័យខ្លាចការរាតត្បាតជំងឺ COVID-19 (ចុចអាន)