(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News បានសហការជាមួយ និងគេហទំព័រព័ត៌មានអន្តរជាតិដ៏ល្បី គឺទីភ្នាក់ងារសាព័ត៌មានចិន Xinhua (ស៊ីនហួរ) ដើម្បីនាំមកជូន​លោកអ្នក នូវព្រឹត្តិការណ៍អន្តរជាតិដ៏សម្បូរបែប ជូនដល់លោកអ្នកបន្ថែមទៀត ដែលចូលចិត្តតាមដានដំណឹង នៅជុំវិញពិភពលោក។

កិច្ចសហការនេះ បានធ្វើឡើងរវាង កម្មវិធីទទួលព័ត៌មាន App ​និងគេហទំព័រ Fresh News ភាសាខ្មែរ ព្រមទាំង Fresh News ជាភាសាអង់គ្លេស ក្នុងន័យទទួលបាននូវព័ត៌មាន អន្តរជាតិដ៏ច្រើន​បន្ថែមទៀត បំពេញនូវសេចក្ដីត្រូវការ របស់ប្រិយមិត្តអ្នកអាន ទាំងក្នុងនៅក្រៅប្រទេស ដែលកំពុងតែគាំទ្រ និងតែងតែតាមដានព័ត៌មាន ពីអង្គភាព Fresh News។

Fresh News ប្រកាសនឹងចេញផ្សាយ ជាភាសាអង់គ្លេស​ជាផ្លូវការ នៅ​ដើមខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីជាចំណីអារម្មណ៍ព័ត៌មានថ្មី​ប្លែកមួយទៀត សម្រាប់ប្រិយមិត្តអ្នកអាន ដែលចូលចិត្តតាមដានព័ត៌មាន ជាភាសាបរទេស និងជនជាតិបរទេសផងដែរ http://en.freshnewsasia.com

ព័ត៌មានជាភាសាអង់គ្លេស (Fresh News English Version) នេះ ផ្តោតសំខាន់ទៅលើព័ត៌មាន នៅតំបន់អាស៊ី និងសម្រាប់ជនជាតិបរទេស និងសម្រាប់តាមបណ្តាស្ថានទូត នានាៗនៅកម្ពុជា។ ក្រុមការងារព័ត៌មានភាសាអង់គ្លេស របស់ Fresh News ប្រមូលដោយអ្នកកាសែតជើងចាស់ និងមានបទពិសោធន៍ ជាមួយនឹងការងារព័ត៌មានបរទេស និងការងារសារព័ត៌មានបរទេសផងដែរ។

Fresh News ព័ត៌មានគ្មានដែនកំណត់ក្នុងដៃអ្នក..!