(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ការនិយាយត្រឹមតែពាក្យស្រឡាញ់ និងចង់ថែរក្សាសម្បត្តិវប្បធម៌ ឬសិល្បៈបុរាណជាតិមិនគ្រប់គ្រាន់នោះទេ គឺត្រូវតែចូលរួមធ្វើសកម្មភាពទាំងអស់គ្នា។

សម្តេចតេជោ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទកម្មវិធីប្រលងសិល្បៈបុរាណ «មរតកវប្បធម៌ខ្មែរ» និងប្រគល់រង្វាន់ដល់ ម្ចាស់ជ័យលាភី នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ នៅសាលមហោស្រពកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនឯកជន និងសម្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់ការប្រលងប្រជែងវប្បធម៌សិល្បៈបុរាណខ្មែរ៕