(កំពត)៖ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គ្រូបង្រៀនខ្មែរឥស្លាមចំនួន ៦៤នាក់ ក្នុងខេត្តកំពត បានប្រកាសបរិច្ចាគប្រាក់បៀវត្ស៍របស់ខ្លួនមួយចំនួនក្នុងរយៈពេល៥ខែ ដោយគិតចាប់ពីខែឧសភា ដល់ ខែកញ្ញា ឆ្នាំ២០២០ ដែលមានថវិកាសរុបចំនួន១២,៨០០,០០០៛(ដប់ពីរលានប្រាំបីរយពាន់រៀល) ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕