(ភ្នំពេញ)៖ ក្រុមការងារតំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បាននាំយកអំណោយរួមមាន ថវិកាចំនួន២លានរៀល (២,០០០,០០០រៀល) និងអង្ករចំនួន២១ការ៉ុង ប្រគល់ជូនដល់អ្នកមានពិការភាពចំនួន១៤គ្រួសារ ដែលលោកឧត្តមសេនីយ៍ឯក បានជួយឧបត្ថម្ភជាប្រចាំរៀងរាល់ខែ នៅមូលដ្ឋានសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជាប្រចាំខែជូនដល់ជនមានពិការភាពចំនួន១៤គ្រួសារ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រួមមានឈ្មោះដូចតទៅ៖

១៖ ឈ្មោះ ខាន់ សួន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ និងបានសង់ផ្ទះថ្មី មានក្រាលអិដ្ឋការ៉ូ ជូនទូរទស្សន៍ ដល់គាត់ផងដែរ។
២៖ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ និងបាន ជួសជុលផ្ទះទ្រុឌទ្រោមរបស់គាត់ជាថ្មីឡើងវិញផងដែរ។
៣៖ ឈ្មោះ ខេន យ៉េន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិព្រែករទាំង (ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៤៖ ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៨០ឆ្នាំ នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ។
៥៖ ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៤ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។
៦៖ ឈ្មោះ ផាត សុខជា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។
៧៖ ឈ្មោះ ចៅ គង់ ភេទប្រុស អាយុ៧៦ឆ្នាំ (រស់នៅពីរនាក់ប្តីប្រពន្ធមានជីវភាពខ្វះខាត) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
៨៖ ឈ្មោះ សន គីម ភេទស្រី អាយុ៧៣ឆ្នាំ (ចាស់ជរាគ្មានទីពឹង) នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
៩៖ ឈ្មោះ ស្រី ចេង ភេទប្រុស អាយុ៨៨ឆ្នាំ នៅភូមិព្រែករទាំង (ពីរនាក់ប្តីប្រពន្ធ មានជីវភាពខ្វះខាត) ទទួលបានអង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ។
១០៖ ឈ្មោះ ស រុន ភេទស្រី អាយុ៨២ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១១៖ ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ទទួលបាន អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១២៖ ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៣៖ ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ។
១៤៖ ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ទទួលបាន អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ៕