(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក កេង សុម៉ារិទ្ធ ជារដ្ឋលេខាធិការ ក្រសួងយុត្ដិធម៌។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

សូមជម្រាបថា មុនពេលមានការតែងតាំងថ្មីនេះ លោក កេង សុម៉ារិទ្ធ ជានាយកសាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ ប្រមុខរដ្ឋស្ដីទី៖