BREAKING NEWS: រថយន្តដឹកកម្មករបុកគ្នានៅខេត្តកំពង់ស្ពឺ ស្លាប់ជិត១០នាក់ និងរងរបួសជាង៥០នាក់
12-01-2016 07:42
(កំពង់ស្ពឺ)៖ សមត្ថកិច្ចបានធ្វើសេចក្តីរាយការណ៍បឋមថា មានមនុស្សប្រមាណ ១០នាក់ បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ និង មនុស្សប្រមាណ៥០-៦០នាក់ផ្សេង ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានគេជួយសង្រ្គោះ បន្ទាប់ពីរថយន្ត២គ្រឿងផ្ទុកកម្មករជាច្រើននាក់ បានបុក និងដាច់កង់ ស្ថិតនៅក្បែរវត្តស្រះស្រង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកព្រលឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។
នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើន កំពុងជួយសង្គ្រោះជនរងគ្រោះនៅកន្លែងកើតហេតុ៕
គ្រោះថ្នាក់ចរាចរណ៍នៅសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកមិញស្លាប់ របួសជាច្រើននាក់។
Posted by Fresh News on Monday, January 11, 2016