(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិម៉ាល់ឌីវ ដោយលទ្ធផល បច្ចេកទេស ៣-២ មួយប្រកួតបើកឆាកពូល B នៃពាន Bangabandhu Gold Cup ឆ្នាំ២០១៦ នៅប្រទេសបង់ក្លាដេស ។

ចាប់ផ្តើមលេងបាន៤នាទី កម្ពុជា បានភ្លាត់ស្នៀតរបូត១គ្រាប់ ពីការស៊ុតជើងឆ្វេងបានសម្រេចដោយកីឡាករ Easa មុន ពេលដែលខ្សែប្រយុទ្ធពាក់ស្លាកលេខ១០ ស៊ុន វណ្ណដេត ជួយឲ្យកម្ពុជាតាមបានស្មើវិញនៅនាទីទី១៥ និងគ្រាប់ទី២ ធ្វើបានសម្រេចដោយ ទិត្យ ឌីណា នៅនាទីទី៤៥+២ ដែលជាគ្រាប់តាមស្មើវិញ ក្រោយកីឡាករ Naaiz ស៊ុតគ្រាប់ទី២ ឲ្យម៉ាល់ឌីវ នៅនាទីទី៣៨នោះ និងគ្រាប់ទី៣នៅនាទីទី៧៨។

កម្ពុជា នៅសល់២ប្រកួតទៀត គឺប៉ះបារ៉ែន នៅថ្ងៃទី១៤ មករា និងជួបម្ចាស់ផ្ទះបង់ក្លាដេស នៅថ្ងៃទី១៦ មករា បញ្ចប់ពូល B ហើយ១ប្រកួតចុងក្រោយប៉ះក្រុមម្ចាស់ផ្ទះ ស៊ីរី នៅវគ្គជម្រុះ World Cup 2018 នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ក្រោយឆ្លងកាត់៧ប្រកួតក្នុងពូល E ចាញ់រហូត ៕