(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជីញជាអធិបតីភាព ក្នុងការបិទវគ្គបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ដែលវគ្គបំប៉ននេះមានរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ ២៧ ខែមេសា ឆ្នាំ២០២០ ដែលមានសិក្ខាមទូទាំងខេត្ត សរុបចំនួន១៧៦នាក់ (ស្រី២០នាក់)។

វគ្គបំប៉ននេះបែងចែកជា០៦វគ្គ ដែលមានទីតាំងស្ថិតនៅស្នាក់ការការិយាល័យចរាចរណ៍ ភូមិស្រង៉ែ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលការងារចរាចរណ៍ លោកនាយការិយាល័យ លោកគ្រូបង្គោលចំនួន៤នាក់។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ឲ្យផ្សព្វផ្សាយបន្ត និងពេលចុះអនុវត្តច្បាប់្រតូវមានសុជីវធម៌ល្អ អាកប្បកិរិយាល្អ និងម៉ឺងម៉ាត់ ចំពោះប្រជាពលរដ្ឋ៕