(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ តុលាការយោធាកម្ពុជា នឹងបើកសវនការកាត់ទោសអតីតយោធា ២នាក់ ពាក់ព័ន្ធនឹងបទល្មើសបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ នៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។

តាមសេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការយោធា នឹងបើកសវនការជំនុំជម្រះក្តីជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ០០៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ដែលមានជនជាប់ចោទ២រូបរួមមាន៖

*ទី១៖ ឈ្មោះ សុខ ប៊ុនសឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា
*ទី២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។

ជនទាំងពីរនេះ បានជាប់ចោទពីបទ៖ បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាត ពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ៕