(ភ្នំពេញ)៖ យោងតាមរបាយការណ៍ បូកសរុបលទ្ធផលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញឲ្យដឹងថា ថវិកាផាកពិន័យពីច្បាប់ចរាចរណ៍ផ្លុវគោកថ្មី សម្រាប់ថ្ងៃនេះ​​មានសរុប ៥៣ ៣៩៦ ០០០លានរៀល ក្នុងនោះទទួលបានការផាកពិន័យពីរថយន្តបានថវិកា ២៩ ៨០៥ ០០០រៀល។ ចំនែកការផាកពិន័យពីម៉ូតូវិញ បានថវិកា ២២ ៥៩០ ០០០រៀល។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា មធ្យោមបាយល្មើសនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ មានម៉ូតូ៤៧៤៥គ្រឿង ស្មើ៩៥ភាគរយ ក្នុងនោះអប់រំបាន១៩៨២គ្រឿង ស្មើ៤២ភាគរយ និងពិន័យបាន២៧៦៣គ្រឿង បង់ប្រាក់បាន៧៤ភាគរយ៕