(ភ្នំពេញ)៖ បងប្អូនប្រិយមិត្ត ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសសុភាពនារីដែលតែងតែនិយមទិញទំនិញតាមអនឡាញពិតជាបានស្គាល់ច្បាស់ហើយថាយាយសួយ ដែលជាអ្នកលក់ផលិតផលអនឡាញម្នាក់ពូកែនិយាយកំប្លុកកំប្លែងអោយបងប្អូនអស់សំណើច។

យ៉ាងណាមិញក្រោយពីការរៀបអាពាណ៍ពិពាណ៍អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ យាយសួយក៏ទទួលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ជាចំណងដៃ។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ យាយសួយបានសម្រាលកូនស្រីម្នាក់ ដោយសុវត្ថិភាពទាំងម្តាយ និងទារក ដែលកូនស្រីបានដាក់ឈ្មោះក្រៅថា ពីន ពីន មុខឡើងខ្យូត គួរអោយស្រលាញ់ និងជាចំនងដៃអាពាហ៏ពិពាហ៏ របស់យាយសួយ និងស្វាមី។

យាយសួយ ក៏បានបង្ហាញនូវសេចក្តីសប្បាយរីករាយព្រមទាំងបានថ្លែងអំណរគុណយ៉ាងក្រៃលែង ដល់
មន្ទីរពហុព្យាបាលនិងសម្ភពអរៀនដា ដែលជាមន្ទីរពេទ្យ ដ៏ល្បីល្បាញខាងផ្នែកសម្ភព រោគស្រ្តី និងបញ្ហាលំបាកមានកូន ដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំម្តាយនិងទារកកន្លងមក។

មន្ទីរពហុព្យាបាល អរៀនដា មានវេជ្ជបណ្ឌិតល្បីៗដែលកំពុងបម្រើការក្នុងស្ថាបនជាតិ និងអន្តរជាតិដែលមានជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំរួមផ្សំជាមួយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សំរាល និងបន្ទប់សំរាកត្រូវបានរៀបចំដោយវិស្វករវេជ្ជសាស្ត្របរទេសដើម្បីផ្ដល់បាននូវផាសុកភាព និងគុណភាពនៃការព្យាបាលកម្រិតស្តង់ដារអន្តរជាតិ។

ក្រោយពីទទួលបានរូបភាពដ៏ស្រស់ស្អាត ដែលបានបង្ហោះលើសង្គមហ្វេសបុកពីមុខមាត់ដ៏គួរឲ្យស្រលាញ់របស់កូនតារាហ្វេសបុករូបនេះ បានធ្វើឲ្យបណ្តាញអ្នកគាំទ្រ និងប្រិយមិត្តនាំគ្នាសរសើរ និងមានការស៊ែព្រោងព្រាតលើបណ្តាញសង្គមដើម្បីជាការអបអរសាទរនិងស្វាគមន៍សមាជិកថ្មីរបស់យាយសួយ៕

មន្ទីរពហុព្យាបាល និងសម្ភពអរៀដា មានទីតាំងនៅអគារលេខ 9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ និងអាចទំនាក់ទំនង៖012 593 789 / 016 593 789