(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានសេចក្ដីណែនាំថ្មីមួយ ស្ដីពី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក» សម្រាប់សិស្សានុសិស្ស កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។

ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងនៅតែបន្តផលិតវីដេអូ សម្រាប់ការបង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) សម្រាប់សិស្ស រៀននៅតាមផ្ទះ ចាប់ពីមត្តេយ្យសិក្សា បឋមសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និងពង្រីកការផ្សព្វផ្សាយ ឲ្យបានកាន់តែទូលំទូលាយជាងមុន។

ជាមួយគ្នានោះ ក្រសួងក៏បានណែនាំដល់មន្ទីរអប់រំខេត្ត ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សា ទាំងសាធារណៈ និងឯកជន មាតាបិតា អ្នកអាណា ព្យាបាលសិស្ស សិស្សានុសិស្ស ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលារៀន/គ ណៈកម្មការទ្រទ្រង់សាលារៀន ឲ្យចូលរួមអនុវត្តទាំងអស់គ្នា។

ខាងក្រោមនេះ ជាសេចក្ដីណែនាំ ស្ដីពី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» របស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុង៖