(ភ្នំពេញ)៖ ក្នុងរយៈពេលជាងមួយឆ្នាំនេះ ធនាគារ ជីប ម៉ុង ដែលកំពុងបោះជំហានក្នុងវិស័យធនាគារយ៉ាងលឿន បានផ្តល់ផលិតផល និងសេវាកម្មធនាគារ យ៉ាងសម្បូរបែប និងងាយស្រួលដល់អតិថិជន។

អ្វីដែលធនាគារ ជីប ម៉ុង កំពុងបម្រើជូនអតិថិជននោះគឺសេវាកម្មធនាគារតាមប្រព័ន្ធឌីជីថលដែលមាន Bank! Bank! App ដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុដ៏ចាំបាច់ប្រចាំថ្ងៃ តាមរយៈទូរស័ព្ទដៃបានយ៉ាងងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពជាទីបំផុត។ អតិថិជនអាចទាញយក Bank! Bank! App ពី App Store និង Play Store ដោយឥតគិតថ្លៃដើម្បីប្រើប្រាស់ និងទទួលបទពិសោធន៍នៃសេវាកម្មធនាគារតាមប្រព័ន្ធឌីជីថលដ៏សម្បូរបែបរបស់ ធនាគារ ជីប ម៉ុង។

ក្រៅពីនេះធនាគារ ជីប ម៉ុង ក៏មានផ្តល់សេវាកម្មធនាគារបុគ្គល សេវាកម្មធនាគារអាជីវកម្មដែលដោយមានទាំងការទទួលដាក់ប្រាក់បញ្ញើមានកាលកំណត់ ដែលមាន អត្រាការប្រាក់ខ្ពស់រហូតដល់៧% និងការផ្តល់កម្ចីជាច្រើនប្រភេទដែលសមស្របនឹងតម្រូវការអតិថិជន និងសេវាកម្ម និងផលិតផលធនាគារសំខាន់ៗជាច្រើនទៀត ដែលអតិថិជនអាចជ្រើសរើសបានតាមតម្រូវការ។

បន្ថែមពីលើសាខាដែលមានស្រាប់ ធនាគារ ជីប ម៉ុង ក៏មានភ្នាក់ងារធនាគារ ជីប ម៉ុង ផងដែរ ដែលផ្តល់សេវាកម្មដល់មូលដ្ឋានផ្ទាល់តែម្តង។ អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ ដូចជា អាចដកប្រាក់ខែបញ្ជូលលុយទូរស័ព្ទ បង់ថ្លៃវិក្កយបត្រទឹក និងសេវាកម្មចាំបាច់ផ្សេងៗទៀត។

រហូតមកដល់បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានការិយាល័យកណ្ដាល និងសាខា៧ទីតាំងក្នុងរាជធានីភ្នំពេញ និងគ្រោងពង្រីកបន្ថែមទៀតទាំងក្នុងរាជាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផងដែរ។ ជាងនេះទៅទៀត ធនាគារ ជីប ម៉ុង ក៏គ្រោងពង្រីកភ្នាក់ងារធនាគារ ជីប ម៉ុង បន្ថែមទៀតផងដែរឲ្យបានពាសពេញផ្ទៃប្រទេស។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មផ្សេងៗរបស់ធនាគារ ជីប ម៉ុង អតិថិជនអាចទាក់ទងទៅកាន់លេខទូរស័ព្ទសេវាទំនាក់ទំនងអតិថិជន ០៨១ ៨១១ ៩១១៕