(ភ្នំពេញ)៖ ព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានបើកសម័យប្រជុំលើកទី៥ នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍របស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥។

សម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្ដីទីនៃព្រឹទ្ធសភា និងដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា ៥២រូប៕