(ភ្នំពេញ)៖ ទុក្ខលំបាកគ្រប់បែបយ៉ាងចំពោះការរស់នៅប្រចាំថ្ងៃ របស់ជនពិការកំបុតដៃទាំងសងខាង នៅពេលនេះ ត្រូវបានសប្បុរសជនទាំងក្រៅ និងក្នុងប្រទេសយកចិត្ដទុកដាក់ខ្ពស់ ដែលបានបង្កើតមូលនិធិក្រោមការផ្តួចផ្តើមគំនិតដោយ លោក ជា រតនា និងភរិយា ដើម្បីជួយសម្រួលការលំបាក និងលើកទឹកចិត្តដល់ពួកគាត់ឲ្យមានសង្ឃឹមក្នុងជីវិត។

លោក ជា រតនា បានឲ្យដឹងថា មូលនិធិជួយជនពិការកំបុតដៃទាំងសងខាង នឹងផ្ដល់ថវិកាជាង ១១ម៉ឺនដុល្លារ និងសម្ភារមួយចំនួនទៀតដល់ ជនពិការដៃទាំងសងខាងប្រមាណ ១៥០នាក់ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៦ស្អែកនេះ ហើយក៏មានការប្រារព្ធពិធីជួបជុំជនពិការកំបុតដៃទាំងនេះសរុបប្រមាណ ៣០០ នាក់ផងដែរ មកពីបណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា នៅឯវិទ្យាស្ថានជាតិអប់រំ ។

ជាងនេះទៅទៀត លោកនឹងកៀរគរស្វែងរកសប្បុរសធម៌ជាបន្ដទៀត ដើម្បីជួយជាប្រាក់ តដៃសិប្បនិម្មិត និងស្វែងរកដៃគូបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពិសេសទៅលើការផ្គត់ផ្គង់ផ្នែកសិក្សាតែម្ដង ដើម្បីអាចចិញ្ចឹមជីវិតរបស់ពូកគាត់បាន។

គួរបញ្ជាក់ថា លោក ជា រតនា ដែលជាឧកញ៉ាមួយរួបនេះ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ក៏បានបើកសន្និសីទកាសែតស្ដីពី ការជួយលើកស្ទួយជនពិការកំបុតដៃទាំងសងខាង នៅសណ្ឋាគារ Sun&Moon ហើយក៏បានអញ្ជើញបងប្អូនជនពិការកំបុតដៃទាំងសងខាងចំនួន ៦រូប ចូលរួមផងដែរ ដោយឧបត្ថម្ភបន្ថែមចំនួន ១០០ដុល្លារបន្ថែមទៀតផងដែរ៕

Please help to share or info to persons who handicap both hands to get 250$ donated Contact me TNM TV (Sem Bora)098238566 dead line is 8 Jan 2016TNM TV sponsor by Casumina and AEU, Clinic Leng Chay ជំនាញសន្លាក់ឆ្អឹង 092222426»ក្រុមហ៊ុន សម្បត្តិរុងរឿង។

Posted by TNM TV ខ្មែរស្រឡាញ់ខ្មែរ on Wednesday, December 23, 2015