(ភ្នំពេញ)៖ នៅសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥ទៀត សរុបទុនវិនិយោគចំនួន២៤.១លានដុល្លារអាមេរិក។

គម្រោងវិនិយោគទាំង៥នោះរួមមាន៖

១៖ ក្រុមហ៊ុន CAMBODIAN FG-XN PACKAGING INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៦កន្លែង។

២៖ ក្រុមហ៊ុន NAMPER PACKAGING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២២កន្លែង។

៣៖ ក្រុមហ៊ុន CAMBODIAN WUXI JIN MAO GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៥.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៩៧៤នាក់។

៤៖ ក្រុមហ៊ុន MULTIWIN TEXTILE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់យួរគ្រប់ប្រភេទ (ការពារបរិស្ថាន) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៤.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០១៣នាក់។

៥៖ ក្រុមហ៊ុន BOEEY GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៤៨នាក់៕