(ភ្នំពេញ)៖ ក្រុមហ៊ុន DW Gluta Cambodia, ក្រុមហ៊ុន Popo Beautyplus DW និងក្រុមហ៊ុន Thailand Import ឧបត្ថម្ភសម្ភារមួយចំនួនជូនលោកស្រី ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19។

ការប្រគល់សម្ភារ និងគ្រឿងឧបភោគបរិភោគ ជូនលោកស្រី ហ៊ុន ស៊ីណាត បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ។

សម្ភារ និងគ្រឿងឧបភោគ ដែលត្រូវប្រគល់ជូនរួមមាន៖ អង្ករចំនួន ៤០បាវ មានទម្ងន់ ២តោន, មី ៤០កេស និងជែលលាងដៃចំនួន ២,០០០ដប។