(ភ្នំពេញ)៖ ក្រុមហ៊ុន DW Gluta Cambodia, ក្រុមហ៌ុន Popo Beautyplus DW និងក្រុមហ៊ុន Thailand Import បានឧបត្ថម្ភសម្ភារមួយចំនួន ជូនដល់លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19។

ការប្រគល់សម្ភារ និងគ្រឿងឧបភោគបរិភោគ ជូនលោកលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ។

សម្ភារ និងគ្រឿងឧបភោគ ដែលត្រូវប្រគល់ជូនរួមមាន៖ អង្ករចំនួន ២០បាវ មានទម្ងន់១តោន, មី២០កេស និងទឹកជែលលាងដៃចំនួន ១,០០០ដបោងដែរ។