(ភ្នំពេញ)៖ ក្រុមហ៊ុន DW Gluta Cambodia, ក្រុមហ៊ុន Popo Beautyplus DW និងក្រុមហ៊ុន Thailand Import បានឧបត្ថម្ភសម្ភារមួយចំនួន ជូនជូនលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19។

ការប្រគល់សម្ភារ និងគ្រឿងឧបភោគបរិភោគ ជូនលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ។

សម្ភារ និងគ្រឿងឧបភោគ ដែលត្រូវប្រគល់ជូនរួមមាន៖ អង្ករចំនួន ៤០ប៉ាវ មានទម្ងន់ ២តោន, មី ៤០កេស និងជែលលាងដៃចំនួន ២,០០០ដប។