(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថខេត្តបាត់ដំបងម្នាក់ បានរួចផុតពីជ្រោះមរណៈ ហើយអាចចូលទៅបម្រើការងារវិញបាន ក្រោយពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ កាល់ម៉ែត បានខិតខំព្យាបាលជម្ងឺស្ទះសរសៃឈាម បេះដូងរហូតជាសះស្បើយឡើងវិញ។

ឆ្លើយតបនឹងការផ្តល់ជីវិតឲ្យរស់សាជាថ្មី សម្រាប់ចូលរួមចំណែក បម្រើសង្គមជាតិ និងប្រជាជននេះទាំងជនរងគ្រោះផ្ទាល់ និងមេ បញ្ជាការ អាវុធហត្ថរបស់ខ្លួន គឺលោកឧត្តមសេនីយ៌ ប៉ោ វណ្ណះ បានចេញលិខិតថ្លែងអំណរគុណដល់លោក ឈាង រ៉ា អគ្គនាយកមន្ទីរ ពេទ្យកាល់ម៉ែត និងក្រុមគ្រូពេទ្យដែលបានខិតខំ ព្យាបាលរហូតជាសះស្បើយ។

លោកឧត្តមសេនីយ៍ ប៉ោ វណ្ណះ បានថ្លែងថា នេះជាកាយវិការសប្បរសធម៌ ដែលបង្ហាញពីការយកចិត្តទុកដាក់ លើកងកម្លាំង ដោយពួកយើង មានក្តីរំភើបយ៉ាងខ្លាំង ។

សូមបញ្ជាក់ថា លោកអនុសេនីយ៍ត្រី ណុប សាបាន បានជាសះស្បើយក្រោយពីចូលព្យាបាល ជម្ងឺស្ទះសរសៃឈាមបេះដូងកាលពីថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ៕