(ភ្នំពេញ)៖ ទុយោ ជីប ម៉ុង របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ផលិតឡើងប្រកបដោយគុណភាពខ្ពស់ស្របតាមស្ដង់ដារអន្តរជាតិ រហូតទទួលបានវិញ្ញាបនបត្រ ISO 9001:2015។

ខាងក្រោមនេះជាហេតុផលសំខាន់ៗ ដែលធ្វើឱ្យទុយោ ជីប ម៉ុង ទទួលបានវិញ្ញាបនបត្រ ISO 9001:2015៖
*ទុយោ ជីប ម៉ុង ត្រូវបានផលិត និងធ្វើតេស្តគុណភាពជាច្រើនដំណាក់កាលក្នុងបន្ទប់ពិសោធន៍ដ៏ទំនើបដោយអ្នកជំនាញមានវិជ្ជាជីវៈ មុននឹងបញ្ចេញទៅលក់នៅទីផ្សារ។

*ការវេចខ្ចប់ទុយោ ជីប ម៉ុង ត្រូវបានធ្វើឡើងដោយម៉ាស៊ីនទំនើប ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។

*ការរក្សាទុក និងចរាចរទំនិញគឺធ្វើតាមប្រព័ន្ធគ្រប់គ្រងស្តុក ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុត។

*មានទំនួលខុសត្រូវខ្ពស់លើផលិតផលទាំងមុន និងក្រោយពេលដាក់លក់លើទីផ្សារ។

*ទុយោ ជីប ម៉ុង មានលក់នៅគ្រប់ទីកន្លែងទូទាំងខេត្តក្រុង។

*ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ មានអ្នកប្រឹក្សា និងផ្តល់ព័ត៌មានអំពីផលិតផលប្រកបដោយវិជ្ជាជីវៈខ្ពស់។

*រោងចក្រផលិតទុយោ ជីប ម៉ុង មានសមត្ថភាពផលិត និងផ្គត់ផ្គង់បានទូទាំងប្រទេស។

*បន្តសិក្សាស្រាវជ្រាវ បង្កើតការច្នៃប្រឌិត ដើម្បីអភិវឌ្ឍផលិតផលស្របតាមបច្ចេកវិទ្យាទំនើប។

រោងចក្រទុយោ ជីប ម៉ុង ផលិតទុយោ PVC, ទុយោ HDPE, ហ្គេនខ្សែភ្លើង និងតំណទុយោគ្រប់ប្រភេទ និងគ្រប់ខ្នាត។ ផលិតផលទុយោ ជីប ម៉ុង សុទ្ធតែឆ្លងកាត់ការតេស្ដដោយសម្ពាធទឹក និងកម្ដៅ, តេស្ដដោយសង្កត់, និងតេស្ដដោយទង្គិច ដើម្បីធានាថា ទុយោមានគុណភាពស្វិត រឹងមំា ធន់នឹងអាកាសធាតុ៕