(ភ្នំពេញ)៖ គិតត្រឹមថ្ងៃ០១ ដល់ថ្ងៃ០៨ ខែមករា ឆ្នាំ២០១៦ កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យថវិកា បាន៥១៣,៧៣៤,០០០ ​លានរៀលនៅទូទាំងប្រទេស។នេះបើយោងតាមរបាយការណ៍របស់បូកសរុបលទ្ធផលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

របាយការណ៍ ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានឲ្យដឹងថា ការផាកពិន័យដែលបានមកពីការអនុវត្តច្បាប់ចរា ចរណ៍ផ្លូវគោកថ្មី ដែលចាប់អនុវត្តគិតចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០១៦។ ទឹកប្រាក់ដែលផាកពិន័យបាន បាន​៥១៣,៧៣៤,០០០លានរៀល ​ក្នុងនោះបានមកពីការផាកពិន័យឡាន ដែលបង់ថវិការួចមានចំនួន ៣០៧,១២០,០០០រៀល និង ការផាកពិន័យម៉ូតូបាន ២០៦,៦១៤,០០០រៀល។

សូមបញ្ជាក់ថា សម្រាប់ការផាកពិន័យនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ វិញ គឺមាន ៥៦,៤៥០,០០០រៀល បានពីការផាកឡាន ៣៤,៣៧៥,០០០រៀល និង បានពីការផាកម៉ូតូ២១,៤៥៥,០០០រៀល។​​​នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ។

ចំណែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត ១០នាក់ (ក្នុងនោះមានស្រី ១នាក់) និង រងរបួសធ្ងន់ ១៣នាក់ រងរបួសស្រាល ២នាក់៕