(ភ្នំពេញ)៖ ​ភរិយាឯកអគ្គរាជទូត តំណាងអចិន្ត្រៃយនៃកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ​ លោកស្រី  ហ៊ឹម រេណូ ដែលត្រូវជាភរិយា លោក ទុយ រី បានទទួលមរណភាព បានទទួលមរណភាព​​នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៦ នាម៉ោង ២៖៥៦នាទីព្រឹក ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។  សពលោក​ស្រី ហ៊ឹម រេណូ ត្រូវបានតម្កល់ទុកធ្វើបុណ្យ និងបូជា តាមប្រពៃណីខ្មែរ នៅសហរដ្ឋអាមេរិក។

ដំណឹងនៃមរណភាពនេះ បានធ្វើឲ្យ លោក ទុយ រី, លោកស្រី ជា បូរ៉ាវី និងស្វាមី ព្រមទាំងបុត្រ, លោក នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ ព្រមទាំងបុត្រ និងញាតិសន្តានទាំងអស់ មានទុក្ខក្រៀមក្រំជាទីបំផុត ​នៅពេលដែលបាត់បង់មនុស្សជាទីស្រឡាញ់គ្មានថ្ងៃ ត្រឡប់វិញ ។

ដោយឡែក ពិធីបុណ្យគម្រប់ ៧ ថ្ងៃដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសព លោកស្រី ហ៊ឹម រេណូ នឹងប្រារព្ធធ្វើនៅ ថ្ងៃអង្គារ ទី១២​ ខែមករា ឆ្នាំ២០១៦ និងឆ្លងបញ្ចប់នៅថ្ងៃពុធទី១៣ ខែមករា ឆ្នាំ ២០១៦។ ពិធីបុណ្យគម្រប់ ៧ ថ្ងៃប្រារព្ធនេះធ្វើឡើង នៅគេហដ្ឋាន លោក នេត្រ ភក្ត្រា ស្ថិតនៅផ្ទះលេខ ១៤G បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ សម្តេច អស់លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងញាតមិត្តជិតឆ្ងាយទាំងអស់ ចូលរួម រំលែកទុក្ខតាមការគួរ៕