(ភ្នំពេញ)៖ រថយន្ត Mazda3 ស៊េរីថ្មីទំនើបចុងក្រោយ បានឈ្នះពានរង្វាន់ ការរចនារថយន្តល្អផ្ដាច់គេ លំដាប់ថ្នាក់ពិភពលោក ប្រចាំឆ្នាំ២០២០ ដែលជាពានរង្វាន់ ដ៏វិសេសវិសាលមួយ របស់កម្មវិធីពានរង្វាន់រថយន្តពិភពលោក (WCA)។ នេះបើតាមការចុះផ្សាយ របស់សារព៌ត័មានពីទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។

រថយន្ត Mazda3 ស៊េរីថ្មីនេះ គឺជារថយន្តទី២ហើយ ដែលបានឈ្នះពានរង្វាន់ នៃការរចនារថយន្តល្អផ្ដាច់គេ លំដាប់ថ្នាក់ពិភពលោកប្រចាំឆ្នាំ បន្ទាប់ពីរថយន្ត Mazda MX-5 (ដែលនៅប្រទេសជប៉ុន គេនិយមហៅថា Roadster) ដែលឈ្នះពានរង្វាន់នេះ កាលពីឆ្នាំ២០១៦។

កម្មវិធីពានរង្វាន់រថយន្តពិភពលោក (WCA) នេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៤ ដោយក្រុមការងារសារព័ត៌មាន រថយន្តអន្តរជាតិមួយក្រុម ហើយគណៈកម្មការវិនិច្ឆ័យ សម្រាប់ឆ្នាំនេះ មានសមាសភាពជាអ្នកសារព័ត៌មានចំនួន៨៦រូប មកពីបណ្ដាប្រទេសចំនួន២៥ផ្សេងៗគ្នា។

លទ្ធផលចុងក្រោយនៃកម្មវិធីនេះ ត្រូវបានប្រកាសនៅក្នុងកម្មវិធីពានរង្វាន់រថយន្តពិភពលោក (WCA) នៅទីក្រុងតូរ៉ុនតូ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ម៉ោងក្នុងតំបន់។

ដើម្បីសម្រេចឲ្យបាន តាមគោលគំនិតនៃការរចនាម៉ូតរថយន្តរបស់ក្រុមហ៊ុន Mazda ពោលគឺ «រថយន្តជាសិល្បៈ» ទើបបានជារថយន្ត Mazda3 ស៊េរីថ្មីនេះ ត្រូវបានរចនាឡើងទៅតាមរចនាបថ KODO ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ នៅជុំវិញពិភពលោក។

ដោយមានចំណាប់អារម្មណ៍ខ្លាំង ទៅលើស្នាដៃសោភ័ណវិទ្យារបស់ប្រទេសជប៉ុន ក្រុមហ៊ុន Mazda បានអនុវត្តនូវវិធីសាស្ត្រ «តិចតែមានគ្រប់បែបយ៉ាង» នៅពេលរចនារថយន្ត Mazda3 ស៊េរីថ្មីនេះឡើង ហើយបានដកចេញនូវផ្នែកមិនចាំបាច់មួយចំនួន ចេញពីទម្រង់រថយន្តផងដែរ។

លទ្ធផលដែលទទួលបានពីការអនុវត្តវិធីសាស្ត្រនេះ គឺជារចនាបថដ៏វិសេសវិសាលមួយ ដែលពោរពេញទៅដោយពន្លឺភ្លឺចិញ្ចាច បូករួមជាមួយនឹងស្រមោល នៃពណ៌រថយន្តរត់ប្រដេញគ្នា ពេញមួយតួរថយន្តដ៏រលើបរលោង ធ្វើឲ្យរថយន្តនេះ បង្ហាញចេញនូវលក្ខណៈធម្មជាតិ និងភាពរស់រវើកដ៏អស្ចារ្យរបស់ខ្លួន។

លើសពីនេះទៅទៀត បើទោះបីជាឈ្មោះម៉ូដែលរថយន្តនេះដូចគ្នាក៏ពិតមែន ប៉ុន្តែរថយន្តប្រភេទ hatchback និង sedan មានលក្ខណៈពិសេសប្លែករៀងៗខ្លួន ដោយការរចនាម៉ូត របស់រថយន្តប្រភេទ hatchback គឺមានលក្ខណៈគួរឲ្យទាក់ទាញ ហើយម៉ូដែលប្រភេទ sedan គឺមានលក្ខណៈទំនើបស៊ីវិល័យ។

ក្រុមហ៊ុន Mazda ប្រារព្ធខួប១០០ឆ្នាំ នៃការចាប់បដិសន្ធិនៅឆ្នាំនេះ ដោយក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនតែងតែខិតខំប្រឹងប្រែង ផលិតនូវរថយន្ត ដ៏ល្អប្រណីត ដែលផ្ដល់នូវបទពិសោធន៍បើកបរដ៏រីករាយ ក្នុងគោលបំណងធ្វើឲ្យជីវិតរស់នៅរបស់អតិថិជនគ្រប់រូប កាន់តែមានភាពស៊ីវិល័យ ពីមួយជំនាន់ ទៅមួយជំនាន់។

នៅក្នុងសតវត្សរ៍ជាបន្តបន្ទាប់នេះ ក្រុមហ៊ុននឹងនៅតែបន្តប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងបង្កើតនូវផលិតផល ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ការរចនាទាន់សម័យ បច្ចេកវិទ្យាទំនើប និងបទពិសោធន៍ស៊ីវិល័យ បន្តទៀត ដើម្បីផ្ដល់ជូននូវលក្ខណៈពិសេសថ្មីៗ ដែលអតិថិជនជាអ្នកនិយមស្រឡាញ់រថយន្ត ប្រាកដជាចង់ថែរក្សាទុក ជាកេរ្ដិ៍ដំណែល និងបន្តប្រើប្រាស់រថយន្តរបស់យើង ឲ្យបានយូរអង្វែងតាមដែលអាចធ្វើទៅបានជាក់ជាមិនខាន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ, លេខទូរស័ព្ទ ០៩៥ ៩៩៩ ៥៩៩/ ០៩៥ ៩៩៩ ៦៩៩/ ០២៣ ៩៩៥ ៥៦៧/ ០២៣ ៩៩៥ ៦៧៨/ ០២៣ ៩៨៨ ៨៨១/ ០២៣ ៩៩៩ ៦៧៨ ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕