(កំពត)៖ ផ្ទះអាជីវករលក់ដូរជាន់ទី២ ស្ថិតនៅមុខផ្សារសាមគ្គី ក្រុងកំពត ខេត្តកំពត ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅទីរួមខេត្ត និងកម្លាំងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ ។

ភ្នាក់ងារ Fresh News បានរាយការណ៌ថា ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង មកជួយអន្តរាគមន៌បាញ់ពន្លត់ មិនបណ្តាលឲ្យឆេះខ្លាំងនោះឡើយ និងរីករាលដាលនោះទេ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៌ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា យើងគ្រប់គ្រងបានហើយ ដោយបានបាញ់ពន្លត់ទាំងស្រុងក្រោយកើតហេតុភ្លាមៗ។

តាមប្រភពព័ត៌មាន ករណីអគ្គិភ័យនេះអាចបណ្តាលមកពីទុស្សខ្សែភ្លើង ៕