(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែ មករា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្ត្រី  ញឹម វណ្ណដា ប្រធានគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអគ្គិភ័យ បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រារព្ធខួបអនុស្សាវរីយ៍ទី៣៧ នៃទិវាជ័យជំនេះ៧ មករា ១៩៧៩ និងថ្ងៃ ៧ មករា ឆ្នាំ២០១៦ របស់ប៉ុស្ដិ៍នគរបាលឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

កម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារម៉ូឌែន៥ ដោយមានការអញ្ជើញចូលរួមអបអរសាទរ ពីរមន្ត្រីថ្នាក់ដឹកនាំសាលាខណ្ឌឫស្សីកែវ មន្ត្រីសាលាសង្កាត់ឫស្សីកែវ រួមទាំងកងកម្លាំងប្រដាប់អាវុធ អធិការ អធិការអធិការរង ខណ្ឌឫស្សីកែវរួម និងភ្ញៀវកិត្តិយសជាច្រើននាក់ថែមទៀតផង។

នាយប៉ុស្ដិ៍នគរបាលខណ្ឌឫស្សីកែវ លោក តូច គឹមសុង មានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានជ្រួលជ្រាបនិងមិនអាចបំភ្លេចបាននៅថ្ងៃរំដោះ៧មករា ១៩៧៩ និងដោយគុណបំណាច់​គណបក្សប្រជាជនកម្ពុជាទើបមានថ្ងៃនេះ។

សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសវិញ លោកនាយប៉ុស្ដិ៍បានបន្តថា គិតពីដើមឆ្នាំ២០១៤​មកទល់ថ្ងៃឆ្លងឆ្នាំ២០១៥ ឈានចូលឆ្នាំ២០១៦ រយៈពេលមួយឆ្នាំពេញ​កម្លាំងនគរបាលប៉ុស្ដិ៍​បង្ក្រាបបានជាង៦០ករណី​ច្រើនជាងគេទូទាំងខណ្ឌឫស្សីកែវ ដែលមាន៦ប៉ុស្ដិ៍​ចំណុះឲ្យអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ៕

លោក ញឹម វណ្ណដា អញ្ជើញចូលរួមគម្រប់ខួបអនុស្សាវរីយ៍ទី៣៧ ទិវាជ័យជំនះ ៧មករា របស់ប៉ុស្ដិ៍នគរបាលឫស្សីកែវ

Posted by Fresh News Photo on Thursday, January 7, 2016