(ភ្នំពេញ)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប និងលោកស្រី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បាននាំយកទឹកពិសាធម្មជាតិ ប្រូវីដា ចំនួន ៥,០០០កេស ប្រគល់ជូនលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា និងលោកស្រី ជាសប្បុរសជន ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 ដែលជាសត្រូវឥតស្រមោលនៃមនុស្សជាតិ។

ប្រូវីដា ជាទឹកពិសាធម្មជាតិទី១ នៅកម្ពុជា មានប្រភពចេញពីព្រៃត្រូពិចធម្មជាតិនាជួរភ្នំខេត្តកំពត ដែលសម្បូរទៅដោយសារធាតុរ៉ែ ច្រើនប្រភេទដូចជា៖ សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម សម្រាប់ សុខភាពអ្នក និងក្រុមគ្រួសារ៕