(ភ្នំពេញ)៖ គិតមកដល់ពេលនេះ កម្មករនិយោជិតនៅតែបន្តធ្វើការក្នុងរោងចក្រដូចធម្មតា មិនមានការឈប់សម្រាកទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះឡើយ ដែលនេះជាប្រការដ៏សមស្របមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ តាមការអំពាវនាវណែនាំរបស់រាជរដ្ឋាភិបាល ពិសេសដើម្បីការពារភូមិដ្ឋានសហគមន៍នៅឯស្រុកកំណើតរបស់ខ្លួនពីជំងឺកូវីដ-១៩។

ជាមួយគ្នានោះផងដែរ ក្រុមការងាររបស់អង្គភាពព័ត៌មាន Fresh News ក៏បានចុះទៅសម្ភាសន៍សាកសួរព័ត៌មានជាមួយប្រធានផ្នែក ក៏ដូចជាកម្មករ-កម្មការិនីនៅក្នុងរោងចក្រ ឌឺ លុច្ស (D'luxe) ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបង្ហាញនូវព័ត៌មានពាក់ព័ន្ធនានាជូនទស្សនិកជន។

ខាងក្រោមនេះជាវីដេអូព័ត៌មានពាកព័ន្ធនឹងការចូលរួមរបស់កម្មករនិយោជិត៖