(ភ្នំពេញ)៖ ដោយសារជំងឺ Covid-19 រាតត្បាត និងទិន្នន័យពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលយើងព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងទទួលបានឱកាសថ្មី ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការដឹកជញ្ជូនឈានមុខគេនៅឆ្នាំ២០២០នេះ។

ដោយមើលឃើញពីសារសំខាន់ នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិកនេះ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីជួយជំរុញ និងទាក់ទាញការវិនិយោគក្នុងវិស័យនេះ។

នៅពេលអនាគត គោលនយោបាយទូលំទូលាយនឹងមានតម្រូវការច្រើន ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ហើយកាត់បន្ថយលទ្ធភាពទទួលបានទីផ្សារ ការកែលម្អការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់យកឱកាសនៅក្នុងសេដ្ឋកិច្ចឌីជីថល (E-Commerce)។

បច្ចុប្បន្នគម្លាតដ៏ធំនៃសេវាកម្មដឹកជញ្ចូន រវាងកម្ពុជា និងប្រទេសដទៃទៀតមានចន្លោះធំធេង។ ការចំណាយលើការដឹកជញ្ចូនរបស់ប្រទេសកម្ពុជា គឺខ្ពស់ហើយវាទាមទារឲ្យមានក្រុមហ៊ុនធំ ដែលមានជំនាញវិជ្ជាជីវៈបន្ថែមទៀត ដើម្បីមកកែលម្អ និងលើកកម្ពស់សេវាកម្មដឹកជញ្ជូន តាមមូលដ្ឋាន ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសទាំងមូល។

ទោះយ៉ាងណាក៏ដោយក៏មានក្រុមហ៊ុនធំៗជាច្រើន បានចាប់ផ្តើមប្រតិបត្តិការលើវិស័យដឹកជញ្ជូនរួចរាល់ហើយនៅកម្ពុជា រួមមាន J&T, BEST EXPRESS, និង ZTO ជាដើម។

លោក Jason អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុនដឹកជញ្ជូន BEST EXPRESS បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេស ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងជាផ្នែកមួយដ៏សំខាន់ របស់យុទ្ធសាស្ត្រអន្តរជាតិរបស់យើង។ បច្ចុប្បន្ននេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់ការវិនិយោគលើប្រព័ន្ធដឹកជញ្ចូន ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់ប្រទេសកម្ពុជា។

លោក Jason បន្តថា ជាក់ស្តែង BEST EXPRESS បានវិនិយោគរាប់លានដុល្លារនៅក្នុងប្រទេសកម្ពុជា ហើយវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុននេះ គឺស្រដៀងគ្នាទៅនឹង POST និង J&T។ យុទ្ធសាស្ត្ររបបស់ក្រុមហ៊ុន គឺផ្តោតសំខាន់លើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ការដឹកជញ្ជូនក្នុងស្រុក និងក្រៅស្រុក ស្របពេលដែល BEST EXPRESS មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុន Alibaba Group។

លោកថា ក្រុមហ៊ុនលោកបានចាប់ផ្តើមដំណើរការ នៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់ការបង្កើតបណ្តាញសាខាក្រុមហ៊ុនដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជាទាំងមូល នៅក្នុងឆ្នាំ២០២០នេះ។ ការវិនិយោគរបស់ក្រុមហ៊ុន ដែលមានជំនាញធំៗទាំងនេះ នៅក្នុងប្រទេសកម្ពុជា សុទ្ធសឹងតែមានស្ថេរភាពខ្ពស់ និងលទ្ធភាពហិរញ្ញវត្ថុល្អ ជាមួយនឹងវិស័យមួយនេះ ដូច្នេះយើងជឿជាក់ថាវានឹងក្លាយជាអាជីវកម្មដ៏ល្អមួយ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនធំដូចជា BEST EXPRESS នៅកម្ពុជា។ កម្ពុជាស្វាគមន៍ ចំពោះការចូលមករបស់ក្រុមហ៊ុនល្អៗទាំងនេះ ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។

ដើម្បីទំនាក់ទំនងបើកសាខា BEST EXPRESS CAMBODIA សូមចុចទីនេះ៖ https://forms.gle/eR6Pzas6dF65G7tj6