(ព្រសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណលោក HE SHENG JUN ប្រធានក្រុមហ៊ុន JIU QING TANG investment ដែលបានជួយឧបត្ថម្ភ ម៉ាស៊ីនវាស់កម្តៅ ចំនួន២០, ទឹកបរិសុទ្ធ ចំនួន៥០០កេស និងស្របៀរចំនួន៥០០កេស ដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងការចែករំលែកនូវយុទ្ធនាការប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺកូវីត១៩ (COVID-19)។

គួរជម្រាបថា សម្រាប់ទូទាំងខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ មានអ្នកឆ្លងវីរុស COVID-19 ចំនួន៣៩នាក់ និងជាសះស្បើយចំនួន ២៤នាក់ ក្នុងចំណោមអ្នកឆ្លងចំនួន អ្នកឆ្លងសរុប១១៩នាក់។

បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧២នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៧នាក់៕