(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសារលិខិត ជូនពរថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤។

ជាមួយនឹងពាក្យពេចន៍ជូនពរហើយនោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តាំផ្ញើឲ្យមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិទាំងអស់ មិនត្រូវធ្វេសប្រហែស ចំពោះជំងឺកូវីដ១៩នោះទេ ព្រោះជំងឺនេះអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតយើងម្នាក់ៗ ហើយការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ គឺជាកាតព្វកិច្ចរបស់យើងគ្រប់ៗរូប៕

សូមអានសារលិខិតរបស់រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ទាំងស្រុង៖