(ភ្នំពេញ)៖ អាល់កុលក្លែងក្លាយប្រភេទមេតាណុល ដែលជាសារធាតុពុលមិនអាចយកប្រើប្រាស់ ក្នុងការកំចាត់មេរោគសរុបជាង ៦ម៉ឺន ៤ពាន់លីត្រ ត្រូវបានសមត្ថកិច្ចចម្រុះ សហការជាមួយសាលារាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដុតបំផ្លាញចោល។

ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ នៅទីតាំងស្ថានីយ៍បូមទឹកស្អុយទី១ ទំនប់កប់ស្រូវ ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។