(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយ ប្រាប់ឲ្យម្ចាស់ក្រុមហ៊ុនផ្ដល់សេវា ទូរគមនាគមន៍ទាំងអស់ ត្រូវតែពង្រឹងគុណភាពសេវារបស់ខ្លួន ឲ្យកាន់តែល្អប្រសើរជាងមុន ដើម្បីឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលយុទ្ធនាការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា បានពិនិត្យឃើញអំពីការកើនឡើង ការប្រើប្រាស់អ៊ិនធឺណិត ដោយសារតែតម្រូវការអនឡាញ ជាចាំបាច់សម្រាប់ការធ្វើប្រតិបត្ដិការ ការងាររបស់មន្ដ្រី/បុគ្គលិកនៃក្រសួង ស្ថាប័ន និងក្រុមហ៊ុន ឯកជន ព្រមទាំងការសិក្សាអនឡាញរបស់សិស្ស/និស្សិត៕

ខាងក្រោមនេះ ជាលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖