(លីប៊ី)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់៦៥នាក់ បានស្លាប់នៅក្នុងករណី វាយប្រហារដោយរថយន្តធន់ធំផ្ទុកគ្រាប់បែក បំផ្ទុះទៅលើសាលាហ្វឹកហាត់ប៉ូលិស មួយកន្លែងនៅភាគខាងលិច នៃប្រទេសលីប៊ី ។

ភ្នាក់ងារព័ត៌មាន បានរាយការណ៍ថា ទីតាំងដែលកើតហេតុ ស្ថិតនៅប្រមាណ៦០ គីឡូម៉ែត ពីទីក្រុង Misrata៕