(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន អនភ័ញ ឯ.ក បានចូលរួមឧបត្ថម្ភជែលលាងដៃ ១០០កេស និងថវិកា១ពាន់ដុល្លារ ជូន គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺ COVID-19។

ពីធីប្រគល់ និងទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ រវាងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១ និងតំណាងក្រុមហ៊ុន។

ថ្លែងក្នុងឱកាសនោះ គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អនភ័ញ ឯ.ក ដែលបានឧបត្ថម ជែលលាងដៃ១០០កេស និងថវិកា១ពាន់ដុល្លារ ដល់ក្រសួង ដើម្បីចូលរួម និងគាំទ្រការងារប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ COVID-19។

សកម្មភាពទាំងនេះពិតជាសរបញ្ជាក់ឲ្យឃើញ ពីកាយវិការប្រកបដោយសប្បុរស និងជាការរួមចំណែកមិនអាចខ្វះបានពីផ្នែកឯកជន នៅក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមរួម ដែលប្រទេសជាតិយើង កំពុងជួបប្រទះនាពេលបច្ចុប្បន្ន គឺជំងឺ COVID-19 ហើយជែល និងស្ព្រាយលាងដៃទាំងនេះ នឹងយកទៅប្រើប្រាស់ក្នុងសកម្មភាព បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19។

តំណាងក្រុមហ៊ុន អនភ័ញ ឯ.ក បានថ្លែងអំណរគុណគោរពកោតសរសើរខ្ពស់ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីរាជរការ ស្ថាប័ន ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ពិសេសនៅក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺ COVID-19 ដើម្បីការពារសេចក្ដីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សូមជម្រាបថា រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៧២នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាលសរុប នៅក្នុងប្រទេសកម្ពុជា មានចំនួន៤៧នាក់ ក្នុងចំណោមកូវីដ១១៩ករណី គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០៕