(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០០, ០០០រៀល (ប្រាំរយពាន់រៀល) រយៈពេល៦ខែ ដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ភរិយារបស់លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ គឺលោកស្រី ហម សុជាតា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ក៏បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០, ០០០រៀល (ហាសឹបពាន់រៀល) រយៈពេល៥ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ផងដែរ។

លោក ស៊ូ សោគន្ធ បានថ្លែងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវីដ-១៩ (COVID-10) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងស្ថានភាពរីករាលដាល ខ្ញុំបាទសូមផ្ដល់ប្រាក់បៀរវត្សរ៍ របស់ខ្ញុំបាទជាអភិបាលរងខណ្ឌឫស្សីកែវ ចំនួន ៥០០, ០០០រៀល (ប្រាំរយពាន់រៀល) រយៈពេល៦ខែ ដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។

ដោយឡែក សម្រាប់ភរិយារបស់លោក គឺលោកស្រី ហម សុជាតា ក៏បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជាមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ចំនួន ៥០, ០០០រៀល (ហាសឹបពាន់រៀល) រយៈពេល៥ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ផងដែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវីដ-១៩ (COVID-10) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕