(ភ្នំពេញ)៖ សម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរង អគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគបច្ច័យ ១,២៥០,០០០រៀល ក្នុងមួយខែ សម្រាប់រយៈពេល០៨ខែជាប់ៗគ្នា គឺចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19)។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕