(ភ្នំពេញ)៖ ការប្រឡងចូលរៀនបរិញ្ញាបត្រ តាមប្រព័ន្ធអនឡាញ ការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យគឺជាកត្តាសំខាន់មួយដែលប្អូនៗសិស្សានុសិស្ស និស្សិតត្រូវពិចារណាឲ្យបានល្អិតល្អន់។

លោកអ្នកគួរតែជ្រើសរើសសាកលវិទ្យាល័យ ដែលមានការទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ សាស្រ្តាចារ្យ ដែលមានសមត្ថភាពខ្ពស់ក្នុងបង្រៀន និងមានឱកាសបានការងារមួយល្អប្រសើរនៅពេលបញ្ចប់ការសិក្សា។

សម្រាប់គ្រឹះស្ថានអប់រំដែលមានចំណុចខាងលើនេះ គឺមាននៅវិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល។ វិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានដែលផ្តល់ការបណ្តុះបណ្តាលផ្នែកពាណិជ្ជកម្ម ដែលមានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ និងវិញ្ញាបនបត្រអ្នកបច្ចេកទេសគណនេយ្យអន្តរជាតិ ហៅកាត់ថា (BA+CAT)។

និស្សិតដែលបញ្ចប់ការសិក្សានឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ។ វិទ្យាស្ថានខេមអេដកំពុងផ្តល់ឱកាសអាហារូបករណ៍ជាទឹកប្រាក់រហូតដល់ទៅ $4,000 សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនេះផងដែរ។

ដូចនេះប្រសិនលោកអ្នក មានចំណាប់អារម្មណ៍ចង់រៀនជំនាយពាណិជ្ជកម្មនៅវិទ្យាស្ថានខេមអេដ និងចង់ទទួលយកអាហារូបករណ៍នេះ អាចចុះឈ្មោះចាប់ពីពេលនេះតទៅ។

ការចុះឈ្មោះចូលរៀន និងលក្ខខណ្ឌអាហារូបករណ៍របស់វិទ្យាស្ថានខេមអេដ គឺប្អូនអាចចុះឈ្មោះលើវេបសាយរបស់វិទ្យាស្ថានខេមអេដ ដោយប្រើទូរស័ព្ទដៃ ឬកុំព្យូទ័រ និងប្រព័ន្ធអ៊ីនធើណេត ដើម្បីចុះឈ្មោះនៅទីកន្លែងណាក៏បានដែរ។

សម្រាប់វិទ្យាស្ថានខេមអេដ គឺតម្រូវឲ្យប្អូនឆ្លងកាត់ការប្រឡងសមត្ថភាព លើមុខវិជ្ជាមួយចំនួនជាមុនសិន ដើម្បីទទួលប្អូនចូលរៀន និងផ្តល់អាហារូបករណ៍។ បើនិយាយពីការប្រឡងសមត្ថភាព ជាទូទៅគឺតម្រូវឲ្យប្អូនធ្វើការប្រឡងតាមរយៈប្រព័ន្ធកុំព្យូទ័រនៅវិទ្យាស្ថានដោយផ្ទាល់។

តែក្នុងស្ថានភាពបច្ចុប្បន្ននេះ គ្រប់ប្រទេសស្ទើរពេញសកលលោក គឺកំពុងជួបបញ្ហាការឆ្លងវីរុសកូវីដ-១៩ ហើយនៅប្រទេសកម្ពុជាយើង ក៏កំពុងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសនេះផងដែរ។

ដើម្បីរួមចំណែកក្នុងការទប់ស្កាត់នេះ វិទ្យាស្ថានខេមអេដ បានរៀបចំការប្រឡងចូលរៀននេះ តាមរយៈប្រព័ន្ធអនឡាញ (online entrance exam) ជូនដល់សិស្សានុសិស្ស និស្សិត ទាំងឡាយណាដែលមានចំណាប់អារម្មណ៍រៀននៅវិទ្យាស្ថានខេមអេដ៕

ដូចនេះប្រសិនបើមានចំណាប់អារម្មណ៍ចង់រៀន និងទទួលយកអាហារូបករណ៍នៅវិទ្យាស្ថានខេមអេដ និងចង់ថែរក្សាខ្លួនឲ្យមានសុវត្ថិភាពពីវីរុស ប្អូនអាចចុះឈ្មោះចូលរៀន និងប្រឡងសមត្ថភាពបានជាធម្មតាតាមរយៈប្រព័ន្ធអនឡាញ៕

សូមចុះឈ្មោះតាមរយៈ៖ https://web.cam-ed.com/beta/ba-register!

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ៖
-ទូរសព្ទ័លេខ 012 618 988 / 023 986 522
-អ៊ីម៉ែល [email protected]
-telegram, whatsapp, (012 618 988)
-facebook (CamEd Business School)