(កំពង់ចាម)៖ អង្គភាពសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧកញ៉ា ហួត ឈឿន នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បាននាំអំណោយជាអង្កចំនួន ៤តោន និងទឹកស៊ីអ៊ីវចំនួន១៦០យួរ ប្រគល់ជូនគណៈកម្មការប្រឆាំងជម្ងឺកូវីដ១៩ ខេត្កកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រឆាំងជំងឺ កូវីដ១៩ ខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ទប់ស្កាត់ប្រឆាំង និងជំងឺកូវីដ១៩។

លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឧកញ៉ាហួត ឈឿន និងលោក-លោកស្រី ជាសមាជិកសភាពាណិជ្ជកម្ម មណ្ឌលខេត្ត កំពង់ចាម-ខេត្តមណ្ឌលគិរី ដែលបាននាំមកនូវអំណោយជាអង្ករ និងទឹកស៊ីអ៊ីវ ដូចខាងលើ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ចុះធ្វើសកម្ម ភាពទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ៕