(ក្រចេះ)៖ ក្រុមការងារមន្ទីរទេចរណ៍ខេត្តក្រចេះ សហការជាមួយរដ្ឋបាលក្រុងក្រចេះ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានចុះបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ាចំនួន១១ ក្នុងក្រុងក្រចេះ។

លោក សេង ភីណា អភិបាលរងក្រុងក្រចេះ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមេសារ ឆ្នាំ២០២០នេះថា ការចុះបិទទីតាំងទាំង១១កន្លែង មានឈ្មោះដូចជា៖ ម៉ាស្សាស្រ៊ូ គាត (សង្កាត់អូរឫស្សី), ម៉ាស្សាផ្សោតមាស (អូរឬស្សី), ម៉ាស្សាចិត្រា (សង្កាត់ក្រចេះ), ម៉ាស្សាហេងលាភ (ក្រចេះ), ម៉ាស្សាសុភី (ក្រចេះ), ម៉ាស្សាអេស៉ីម៉ា (ក្រចេះ), ម៉ាស្សាអានី (ក្រចេះ), ម៉ាស្សាដូលហ្វីន I (ក្រចេះ), ម៉ាស្សាដូលហ្វីនII (ក្រចេះ), ម៉ាស្សាដឹរីវើ (រកាកណ្តាល), ម៉ាស្សាពេញចិត្ត (សង្កាត់ក្រគរ)។

លោកអភិបាលរងបន្តទៀតថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជម្ងឺCovid19 កុំឱ្យមានការរីករាលដាល អាជ្ញាធរត្រូវសម្រេចបិទទីតាំងម៉ាស្សាមួយរយៈពេលសិន រហូតដល់ពេលជម្ងឺ Covid19 បានធូរស្រាល អាជ្ញាធរនិងជូនដំណឹងជាថ្មី៕